ភ្នំពេញ​ក្រោ​ន​ចុះកិច្ចសន្យា​ខ្សែបម្រើ​ជម្រើសជាតិ​អាហ្គានីស្ថាន​ម្នាក់

បាល់ទាត់ ៖ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានបង្ហាញ​សមាជិក​ថ្មី​របស់ខ្លួន​គឺ​កីឡាករ Mustafa Zazai ដើម្បី​ត្រៀម​ជុំ​ទី​២​រដូវ​កាល​២០១៩​នៃ​ក្របខណ្ឌ Cambodian League កាលពីម្សិលមិញ។​

​ខ្សែបម្រើ​រូបនេះ​ធ្លាប់​លេង​ជា​យុវជន​ថ្នាល​របស់​ក្លិប Hamburger SV របស់​អា​ល្លឺ​មង់ អំឡុង​ឆ្នាំ ២០០៦ ដល់ ២០០៩ និង​ចាប់ផ្តើម​កីឡាករ​អាជីព​ជាមួយ​ក្លិប VfB Lübeck លើ​ទឹកដី​អាល្លឺម៉ង់​ដដែល​អំឡុង​ឆ្នាំ ២០១២ និង​២០១៣​។​

​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​អាហ្គានីស្ថាន វ័យ​២៦​ឆ្នាំ​រូបនេះ បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ ចំនួន​៣០​លើក និង​រកបាន​៤​គ្រាប់​៕