អេ​ស្ប៉ា​ញ គ្រង​ជើងឯក EURO U21 ជា​លើក​ទី​៥ ក្រោយ​ឈ្នះ​អាល្លឺម៉ង់​

បាល់ទាត់ ៖ ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ បាន​គ្រង​ពាន European Under-21 Championship ជា​លើក​ទី​៥​ក្នុង​ប្រវត្តិសាស្ត្រ បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ដោយ​លទ្ធផល ២-១ កាលពី​យប់មិញ​។​

២​គ្រាប់​របស់​ក្រុម​អេ​ស្ប៉ា​ញ រកបាន​ដោយ​កីឡាករ Fabian Ruiz នៅ​នាទី​៧ មុន​កីឡាករ Daniel Olmo រកបាន​នៅ​នាទី​ទី​៦៩ ខណៈ​១​គ្រាប់​របស់​អាល្លឺម៉ង់ រកបាន​ដោយ​កីឡាករ Nadiem Amiri នៅ​នាទី​ទី​៨៨៕