សម្តេចតេជោ ហ៊ុន សែន គ្រោង​នឹង​ជួប​ពលរដ្ឋ​ខ្មែរ​ជិត​១០០០​នាក់​នៅ​អឺរ៉ុប​

​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​ផ្ទេរ​សាលា​គ្រួសារ​ថ្មី​ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ​កាលពី ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សម្តេច ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា សម្តេច​គ្រោង​នឹង​ជួប​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៧០០​នាក់ ដែល​កំពុង​រស់នៅ​អឺរ៉ុប​ក្នុងអំឡុង​ដែល​សម្តេច​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​សនា​ដើមខែ​កក្កដា​នេះ។​
​ ​សម្តេចតេជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ខ្មែរ​នៅ​អឺរ៉ុប​ចេញមក​ទទួល​ដំណើរ​សម្តេច ហើយ​សម្តេច​ក៏​ស្វាគមន៍​ដល់​អ្នក​ដែល​គ្រោង​ធ្វើបាតុកម្ម​ស្វាគមន៍​ដំណើរ​របស់​សម្តេច​ផងដែរ។ ប៉ុន្តែ​ខណៈនេះ​មិនដឹងថា មាន​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង ឬ​អត់​នោះទេ​? តែ​សម្តេច​បញ្ជាក់ថា ទោះ​ឡើង​ភ្នំភ្លើង​ក៏​សម្តេច នៅតែ​ទៅ​ទីក្រុង​ហ្សឺ​ណែវ​ដែរ៕