

សម្តេច ហ៊ុន សែន នឹងប្រកាសជាផ្លូវការនូវ”យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣”

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នឹងប្រកាសចេញជាផ្លូវការនូវ“យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ នេះបើយោងតាមសំណេរលើ Facebook ផ្លូវការរបស់សម្តេចនៅថ្ងៃអង្គារ៍នេះ ។
សូមជម្រាបថា សម្តេច ហ៊ុន សែន កាលពីម្សិលមិញនេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំស្តីពី”ការត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” ដែលមានរយៈពេល២ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ខណដែលពលរដ្ឋខ្មែរជិតមួយពាន់នាក់នឹងទទួលស្វាគមន៍ រួមទាំងការជួបជុំជាមួយសម្តេចនៅទីក្រុងហ្សឺណែវប្រទេសស្វីសផងដែរ ។
ហ្វេសប៊ុកផេកសម្តេចតេជោហ៊ុនសែន សរសេរថា”ស្របពេលជាមួយគ្នានេះដែរ ខ្ញុំនឹងប្រកាសចេញជាផ្លូវការនូវ”យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ផងដែរ។
សម្តេចក៏សូមអរគុណបងប្អូនខ្មែរនៅអឺរ៉ុបទាំងអស់ដែលកំពុងរង់ចាំទទួលស្វាគមន៍សម្តេចនៅទីក្រុងហ្សឺណែវ និង សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា៕