Rashford តកុងត្រា​ថ្មី​ជាមួយ Man Utd រហូតដល់​ឆ្នាំ​២០២៣

បាល់ទាត់ ៖ Marcus Rashford បានសម្រេច​ចិត្ត បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប​បិសាច​ក្រហម Manchester United ហើយ​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​កិច្ចសន្យា​ថ្មី​របស់​កីឡាករ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ នឹងមាន​សព​ល​ភាព​រហូតដល់​ខែមិថុនា ឆ្នាំ​២០២៣ និង​ទទួលបាន​ថ្លៃ​នឿយហត់​ប្រមាណ ២៥​ម៉ឹ​ន​ដុល្លារ​ក្នុង ១​សប្តាហ៍​ផងដែរ​។

គួរបញ្ជាក់ថា Rashford បាន​ចូល​លេង​ក្នុង​ឈុត​ធំ​កាល​ឆ្នាំ​២០១៦ កន្លងមកគិតមកដល់នេះគេបានចូល​លេង​ចំនួន ១៧០​ប្រកួត​ឲ្យ Man Utd ក្រៅពី​ចូល​លេង​បាន ៣២​ប្រកួត​ក្នុង​ក្រុម​ជម្រើសជាតិ​តោ​កំណាច​អង់គ្លេស ។​​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Ole Gunnar Solskjaer ក្នុង​រដូវ​កាល​ដោះដូរ កីឡាករ Man Utd ​ទិញ​បាន​កីឡាករ​ខ្សែបម្រើ​ស្លាប Daniel James មកពី​ក្លឹប Swansea City និង​ខ្សែការពារ​ស្លាប​ស្តាំ Aaron Wan-Bissaka មកពី​ក្លឹប Crystal Palace៕