លោក Benitez យល់ព្រម​មក​ដឹកនាំ​ក្លិប​មួយ​នៅ​លី​គ​កំពូល​ចិន​

បាល់ទាត់ ៖ យោ​តាម​សារព័ត៌មាន Sky Sports បាន​ឲ្យ​ដឹងថា លោក Refael Benitez បាន​យល់ព្រម​ក្នុងការ​មក​ធ្វើជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ក្លិប​ចិន Dalian Yifang ហើយ ខណៈ​ការប្រកាស​ជា​ផ្លូវការ​អាច​នឹង​ធ្វើឡើង​នា​ថ្ងៃ​អង្គារិ៍​នេះ​។​

​ចំពោះ​កិច្ចសន្យា​និង​តម្លៃ​ប្រាក់​ឈ្នួល​របស់​អតីត​អ្នក​ចាត់​សារិកា​ព្រៃ Newcastle រូបនេះ​ក្លិប​ចិន មិនបាន​បញ្ចេញ​ឡើយ ដោយ​គ្រាន់តែ​ដឹងថា លោក Rafael Benitez បានទាមទារ​ប្រាក់ខែ​ច្រើនជាង​ដែល​លោក​ធ្លាប់មាន ៦​លាន​ផោន​នៅ​កីឡដ្ឋាន ST Jame’s Park​។​

​គួរ​បញ្ជាក់ថា លោក Rafael Benitez បាន​ចូលខ្លួន​មក​ដឹកនាំ​ក្លិប Newcastle United ក្នុង​ឆ្នាំ​២០១៦ និង​បាន​បញ្ច​បើ​កិច្ចសន្យា​កាលី​ថ្ងៃទី​៣០ ខែមិថុនា មុន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើងឯក​លី​គ​ទី​ពីរ​មកលេង​នៅ​ក្របខណ្ឌ Premier League និង​ឈរ​ចំណាត់ថ្នាក់​ពាក់កណ្ដាល​តា​រាង​រយៈពេល​២​រដូវ​កាល​នៅ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស ៕