ភ្នំពេញ​ក្រោ​ន ចុះកិច្ចសន្យា​នាំយក​ខ្សែប្រយុទ្ធ​២​រូប​បន្ថែមទៀតសម្រាប់​ជើង​ទី​២

បាល់ទាត់ ៖ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន កាលពី​ម្សិលមិញ​បានបង្ហាញ​កីឡាករ​ចំណូល​ថ្មី​ចំនួន​២​រូប​បន្ថែមទៀត​គឺ​កីឡាករ Shane Booysen និង Dzarma Bata ។ ខ្សែប្រយុទ្ធ​ទាំង​២​រូប​នេះនឹង​បង្ហាញខ្លួន សម្រាប់​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ។​ នេះ​បើ​យោងតាម​ប្រភពពី​ផេ​ក​ផ្លូវការ​របស់​ក្លិប​។​

​នេះ​ជា​គឺ​ការវិល​ត្រលប់​មកវិញ​របស់ Booysen នៅ​កីឡដ្ឋាន RSN បន្ទាប់ពី​ចំណាយ​២​រដូវ​កាល​នៅទីនេះ​កាលពី​ឆ្នាំ ២០១៥-២០១៧ និង​ឈ្នះ​លី​គ​កំពូល​កម្ពុជា។ សម្រាប់ Bata ធ្លាប់មាន​ប្រវត្តិ​លេង​ជាមួយ​ក្លិប​ធំៗ​ជាច្រើន​ក្នុង​លី​គ ដូចជា​ក្លិប​ស្វាយរៀង បឹងកេត អាស៊ី​អឺរ៉ុប អង្គ​រថា​យ​ហ្គឺ​រ សូល​ទី​ឡូ​អង្គរ និង​ចុងក្រោយ​ក្រុម​ក្រសួងការពារជាតិ៕