ប្រេ​ស៊ី​លកក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America ក្រោយយកឈ្នះ​អា​ហ្ស​ង់​ទីន​

បាល់ទាត់ ៖ នៅមុននេះ​បន្តិច​ក្រុម​ម្ចាស់ផ្ទះ​សាំ​បា​ប្រេ​ស៊ី​ល បាន​កក់​កៅអី​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាមេរិក​ឡាទីន Copa America 2019 ហើយ​ក្រោយ​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ដោយ​លទ្ធផល ២-០ ។​

២​គ្រាប​របស់​ប្រេ​ស៊ី​ល រកបាន​ដោយ​កីឡាករ Gabriel Jesus នៅ​នាទី​ទី​១៩ និង​កីឡាករ Roberto Firmino នៅ​នាទី​ទី​៧១​។ ​លទ្ធផល​នេះ​២-០​បានធ្វើ​ឲ្យ​ប្រេ​ស៊ី​ល អង្គុយ​រងចាំ​ការប្រកួត​រវាង ឈិ​លី និង បេ​រ៉ូ នៅ​ព្រឹក​ថ្ងៃស្អែក វេលា​ម៉ោង​៧ និង៣០​នាទី​ព្រឹក។

គួរបញ្ជាក់​ថា ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹងត្រូវ​ធ្វើឡើង​នា​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ ក្រោយពេល​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​០៧ ខែកក្កដា​នេះ​៕