វិសាខាប្រកាស​តែងតាំង​គ្រូ​ជំនួយ​ដឹកនាំ​ក្រុមបណ្ដោះអាសន្ន

បាល់ទាត់ ៖ ក្រុមបាល់ទាត់​វិសាខា បានប្រកាស​តែងតាំង​គ្រូ​ជំនួយ​លោក Tunji Ayoyinka Akeeb គឺជា​គ្រូបង្វឹក​បណ្ដោះអាសន្ន បន្ទាប់ពី​បញ្ចប់​កិច្ចសន្យា​ជាមួយ​គ្រូ​បង្គោល លោក ហុក សុ​ជីវ័ន​។ នេះ​បើតាម​ការជូនដំណឹងរ​បស់​ក្លឹប នា​រសៀល​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​។​

​គួរបញ្ជា្ក​ក់ថា​លោក Tunji គឺជា​គ្រូបង្វឹក​កាន់​សញ្ញាបត្រ​កម្រិត B ហើយ​បាន​ចូលរួម​ជាមួយ​ក្លឹប​វិសាខា កាលពី​ដើមរដូវ កាល​កន្លងទៅ​ក្នុងនាម​គ្រូ​ជំនួយ​របស់លោក ហុក សុ​ជីវ័ន​៕