Copa America ៖ ប៉េ​រូ ឡើងប៉ះប្រេ​ស៊ី​ល វគ្គ​ផ្ដាច់ព្រ័ត្រ ក្រោយ​ទម្លាក់​ម្ចាស់​ជើងឯក​ចាស់​

បាល់ទាត់ ៖ ក្រុម​ជម្រើសជាតិ​ប៉េ​រូ បាន​ឡើងទៅ​ប៉ះ​ក្រម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល វគ្គ​ផ្ដាច់ព្រ័ត្រ Copa America 2019 ក្រោយ​ទម្លាក់​ក្រុម​ម្ចាស់​ជើងឯក​ចាស់​ឈី​លី ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លទ្ធផល ៣-០​។​

​គ្រាប់​ដំបូង​របស់​ប៉េ​រូ​រកបាន​ដោយ​កីឡាករ Edison Flores នាទី​ទី​២១ បន្ទាប់ពី​មក​នាទី​ទី​៣៨ រកបាន​ដោយ​កីឡាករ Yoshimar Yotun និង​គ្រាប់​ចុងក្រោយ​ធ្វើបាន​សម្រេច​ដោយ​កីឡាករ​Jose Paolo Guerrero នៅ​នាទី​៩០​បូក​។​

​លទ្ធផល​នេះ​បានធ្វើ ប៉េ​រូ ឡើង​ប៉ះ ប្រេ​ស៊ី​ល ដើម្បី​ប្រជែង​តំណែង​ជើងឯក Copa America 2019 នៅ​ថ្ងៃទី​០៨ ខណៈ ឈី​លី ប៉ះ អា​ហ្ស​ង់​ទីន ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ នៅ​ថ្ងៃទី​៧ ខែ​កក្ដ​ដា ឆ្នាំ​២០១៩៕