ភ្នំពេញ​ក្រោ​នប​ន្ដ​កិច្ចសន្យា​ជាមួយ​កីឡាករ​៣​នាក់​​ដល់​ឆ្នាំ​២០២២

បាល់ទាត់ ៖ ក្លឹប​កីឡាបាល់ទាត់​ភ្នំពេញ​ក្រោ​ន បានប្រកាស​ពី​ការបន្ដ​កិច្ចសន្យា​រយៈពេល ៣​ឆ្នាំ ជាមួយ​កីឡាករ​ឆ្នើម​វ័យក្មេង ៣​រូប​ទៀតហើយ រួមមាន​កីឡាករ ប្រាក់ ធី​វ៉ា​, យ៉ើ សា​ហ្វី និង សឿត បារាំង​។​

​កីឡាករ​ជម្រើសជាតិ ៣​រូប​ខាងលើ ត្រូវបាន​អតីត​ក្លឹប​ជើងឯក ៦​សម័យកាល​នេះ ប្រកាស​បន្ដ​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២២​ឯណោះ បន្ទាប់ពី​មើលឃើញ​ការខិតខំ​ប្រឹងប្រែង មាន​សមត្ថភាព និង​ទេពកោសល្យ​របស់​ពួកគេ ក្នុងការ​រួមរស់​ជាមួយ​ក្លឹប​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅ​៕