ប្រេ​ស៊ី​ល ក្លាយជា​ម្ចាស់​ជើងឯក Copa America ក្រោយ​ឈ្នះ​ប៉េ​រូ​

បាល់ទាត់ ៖ ក្រុម​ម្ចាស់​សាំ​បាល​ប្រេ​ស៊ី​ល បាន​គ្រង​ជើងឯក Copa America ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០០៧​មក ក្រោយពី​ផ្ដួល​ក្រុម​ជម្រើសជាតិ​ប៉េ​រូ ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៨​ ខែកក្កដា ​ឆ្នាំ​២០១៩​នេះ ។​

៣​គ្រាប់​របស់​ប្រេ​ស៊ី​ល រកបាន​ដោយ​កីឡាករ Everton នាទី​ទី​១៥ Gabriel Jesus នាទី​ទី​៤៥ និង​គ្រាប់​ចុងក្រោយ​កីឡាករ Richarlison នៅ​នាទី​ទី​៨៤ ដោយ​បាល់​ប៉េ​ណា​ល់​ទី ខណៈ​១​គ្រាប់​របស់​ប៉េ​រូ រកបាន​ដោយ​កីឡាករ Jose Paolo Guerrero បាល់​១១​ម៉ែត្រ​។

ចំពោះប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក​ទទួល​បាន​​ពាន​១ និង​ប្រាក់​រង្វាន់​ ៦,៥​ លាន​ដុល្លារ។ បន្ថែមពីលើនេះទៀត ក្រុមជយលាភី​នឹង​បាន​ប្រាក់​រង្វាន់​ផ្សេង​ៗ​ ​ពី​ក្រុមហ៊ុន​​ដែល​បាន​ឧបត្ថម្ភ​ក្នុង​កម្មវិធី។ ដោយឡែក ក្រុម​រង​ជើង​ឯកទទួលបាន​ប្រាក់​រង្វាន់ ៣,​៥ លាន​ដុល្លារ ឯ​ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ ទទួលបាន៣​លាន​ដុល្លារ។ ឯ​ក្រុម​ចំណាត់​ថ្នាក់​លេង​៤​ បាន​ ២,៥​ លាន​ដុល្លារ៕