Pacquiao នឹង​ឡើង​ដណ្តើម​ខ្សែក្រវាត់ WBA ពី Thurman នៅចុងខែ​នេះ​

កីឡា ៖ Manny Pacquiao ម្ចាស់​ខ្សែក្រវាត់​៨​ប្រភេទ​ទម្ងន់ នឹងត្រូវ​ចេញមក​ដណ្តើម​ខ្សែក្រវាត់ WBA World Welterweight Champion ជាមួយ​កីឡាករ​អាមេរិក Keith Thurman នៅ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៩ខាងមុខនេះ។

Pacquiao នឹង​ទទួលបាន​តម្លៃ​ខ្លួន​ជា​ប្រាក់​ប្រមាណ ២០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​ថ្នូរ​នឹង​ការឡើង​វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក WBA ពី​កីឡាករ​អាមេរិក Thurman​។​

​គួរ​បញ្ជាក់ថា Pacquiao ជា​កីឡាករ​ហ្វីលីពីន​ទី​១ ដែល Thurman ជួប​ក្រោយ​ឆ្លងកាត់​ប្រកួត​បាន ២៩ ដង មិនដែល​ចាញ់ មិនដែល​ស្មើ និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​បាន ២២ ដង​ក្នុង​រយៈពេល ១២ ឆ្នាំ​មកនេះ​៕