បាល់ទាត់​នារី​អាមេរិកគ្រង​ជើងឯក FIFA Women’s World Cup ជា​លើក​ទី​៤

បាល់ទាត់ ៖ ក្រុម​ជម្រើសជាតិ​នារី​សហរដ្ឋអាមេរិក គ្រង​ជើងឯក FIFA Women’s World Cup ជា​លើក​ទី​៤ បន្ទាប់ពី​យកជ័យ​ជម្នះ​លើ ជម្រើសជាតិ​នារី​ហូ​ឡង់ ដោយ​លទ្ធផល ២​ទល់​០ ។​

​ក្នុង​វគ្គ​ទី​១ ក្រុម​ទាំងពីរ​មិនអាច​រក​គ្រាប់​បាល់​ឡើយ ប៉ុន្តែ​ឈានដល់​វគ្គ​ទី​២ សហរដ្ឋអាមេរិក អាច​រកបាន​ដល់​ទៅ​២​គ្រាប់ ក្នុងនោះ​១​គ្រាប់​ដំបូង កើតចេញពី​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៦១ និង​១​គ្រាប់​ទៀត​ផ្តាច់ដង្ហើម ហូ​ឡង់ នៅ​នាទី​៦៩​។​

​គួរ​បញ្ជាក់ថា ជ័យជម្នះ​បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក បន្ត​ឈរឈ្មោះ​ជា​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​មួយ​នេះ ពោល​ដោយ​ទទួលបាន​ជើងឯក​សរុប​៤​ដង លើសគេ ខណៈ​ពានរង្វាន់​មួយ​នេះ​ទើបតែ​បង្កើតបាន​៨​លើក​ប៉ុណ្ណោះ​៕