Man Utd បង្ហាញ​បញ្ជី​ឈ្មោះ​ត្រៀម​ការប្រកួត Pre-Season នៅតំបន់អាស៊ី

បាល់ទាត់ ៖ Manchester United បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៨​នាក់​ជា​ផ្លូវការ ត្រៀម​ការប្រកួត Pre-Season មុន​បើក​រដូវ​កាល​ថ្មី ២០១៩/២០២០ ក្រោម​ការដឹកនាំ​របស់​លោក Ole Gunnar Solsjkaer ។​

​តាម​គ្រោងទុក Man Utd ត្រូវ​ចុះចត​ដំបូង​នៅ​ប្រទេស​អូស្ត្រាលី មុន​បន្តទៅ ប្រទេស​សិង្ហ​បុរី ជា​បន្ទាប់​ទៅកាន់​ប្រទេស​ចិន និង​ត្រឡប់មកវិញ ប៉ុន្តែ​ឆ្លៀត​ចូលទៅ​ប្រទេស​វែ​ល ជា​ចុងក្រោយ​ទើប​ត្រឡប់​ទៅកាន់​អង់គ្លេស​វិញ​តែម្តង​។​

​ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៨​រូប ដែល​ធ្វើដំណើរ Pre-Season ២០១៩៖

​អ្នកចាំទីៈ David De Gea, Lee Grant, Joel Pereira, Sergio Romero

​ខ្សែការពា​រៈ Diogo Dalot, Aaron Wan-Bissaka, Eric Bailly, Phil Jones, Victor Lindelof, Marcos Rojo, Chris Smalling, Axel Tuanzebe, Luke Shaw, Ashley Young

​ខ្សែបម្រើៈ Tahith Chong, James Garner, Angel Gomes, Daniel James, Jesse Lingard, Nemanja Matic, Juan Mata, Scott McTominay, Andreas Pereira, Paul Pogba

​ខ្សែប្រយុទ្ធៈ Mason Greenwood, Romelu Lukaku, Anthony Martial, Marcus Rashford ៕