FFC បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ប្រមូលផ្តុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​១​ត្រៀម​ពាន AFF U18

បាល់ទាត់ ៖ កាលពី​ម្សិលមិញ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)​បានបង្ហាញ​បញ្ជីរាយនាម​កីឡាករ​ប្រមូលផ្តុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​១ ត្រៀម​ចូលរួម​ការប្រកួត AFF U18 Championship 2019 ។​

​សម្រាប់​ព្រឹត្តិការណ៍​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ១៨​ឆ្នាំ​បាន​ស្ថិតក្នុង​ពូ​ល B ជាមួយ​ម៉ាឡេស៊ី វៀតណាម ថៃ សិង្ហ​បុរី និង​អូស្ត្រាលី​។​

​សូមបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍​ពានរង្វាន់​ថ្នាក់​តំបន់​អាស៊ាន AFF U-18 Championship 2019 នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ៦-៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​៕