យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី០៩ ខែកក្កដានេះ សមត្ថកិច្ចបង្ក្រាបចំនួន២៦ករណី ឃាត់ខ្លួនមនុស្ស៥៩នាក់

ភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៦ករណី ឃាត់ខ្លួនមនុស្ស៥៩នាក់។ ក្នុងនោះជួញដូរ១៥ករណី ឃាត់ខ្លួន៤៣នាក់ និងប្រើប្រាស់១១ករណី ឃាត់ខ្លួន ១៦នាក់។

​វត្ថុតាង​រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៦៩,៤៤ ក្រាម និង​១៨​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(wy)=១,៧៣​ក្រាម ហើយការបង្ក្រាប​គ្រឿងញៀន​នៅថ្ងៃនេះរួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបាត់ដំបង​, កំពង់ស្ពឺ​, កណ្តាល​, សៀមរាប​, ស្ទឹងត្រែង​, ស្វាយរៀង​, ត្បូងឃ្មុំ​, រាជធានី​ភ្នំពេញ និង​កំពង់ឆ្នាំង ៕