ឃាត់ខ្លួនជនសង្ស័យ៦ ករណីជួញដូរ រក្សារទុក និងប្រើប្រាស់គ្រឿងញៀន

ខេត្តស្វាយរៀង ៖ មនុស្សចំនួន៦នាក់ត្រូវបានសមត្ថកិច្ចជំនាញសហការជាមួយកម្លាំងនគរបាលក្រុងបាវិតរួមនិងថ្នាំញៀនចំនួន២២ កញ្ចប់តូចនិង៥កញ្ចប់ធំព្រមទាំងថ្នាំគ្រាប់គ្រវី៥កញ្ចប់។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត នៅថ្ងៃទី ០៧-០៨ ខែកក្កដា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រៀងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចាប់បានជនសង្ស័យចំនួន០៦នាក់។

ប្រភពបានបន្តថា ក្នុងការបង្ក្រាបនោនោះសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនចំនួន២២កញ្ចប់ (ធំ០៥កញ្ចប់) ថ្នាំគ្រាប់គ្រវី០៥គ្រាប់ សំភារះ និងឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត នៅសង្កាត់បាវិត ក្រុងបាវិខេត្តស្វាយរៀង។ ហើយបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀន បង្កសណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ ដោយ ៖ ភក្តី