កូនតិរច្ឆានហ៊ានលើកដៃយកកាំបិតអារកឪពុកបង្កើតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម

ខេត្តកំពង់ធំ ៖ មានករណីឃាតកម្មមួយបានកើតឡើងដោយកូនបង្កើតយកកាំបិតមកអារកឪពុកបង្កើតខ្លួនឯងស្លាប់។ ករណីនេះកើតឡើងនៅវេលាម៉ោងប្រហែល៣ និង៣០នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិឈើទាល ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
លោក វរៈសេនីយ៍ឯក អ៊ួង ម៉ូលី អធិការនគរបាលស្រុកសណ្ដាន់បានឲ្យដឹងថា ជនសង្ស័យដែលអារកឪពុកបង្កើតខ្លួនឯងស្លាប់នោះមានឈ្មោះ អឿន ប៉ាក់ ភេទប្រុស អាយុ២៨ឆ្នាំ។ ចំណែកជនរងគ្រោះដែលកូនអារកស្លាប់នោះមានឈ្មោះ ឃិន ប៉ិច អាយុ៥១ឆ្នាំត្រូវបានក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី។
លោកបន្តថា ចំពោះកូនតិរច្ឆានជាជនសង្ស័យដែលហ៊ានលើកដៃយកកាំបិតមកអារកឪពុកបង្កើតស្លាប់នោះត្រូវបាននគរបាលស្រុកសណ្ដាន់ចាប់ខ្លួនបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ ៖ ជឹម ទូច