U15 កម្ពុជា នឹងសមជើង២ប្រកួតជាមួយ​ចិន​នៅកីឡដ្ឋាន RSN

បាល់ទាត់ ៖ ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជានឹងធ្វើ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុមយុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​ចិន ចំនួន​២​ប្រកួត​នៅ​កីឡដ្ឋាន RSN ក្នុងន័យ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ ។ ​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ។​

​ការប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ និង ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​ខាងមុខនេះ នៅវេលា​ម៉ោង​៥​ល្ងាច​៕