ថ្ងៃទី១០ ខែកក្កដានេះ រកឃើញយានយន្ដល្មើសច្បាប់១,៣៤២គ្រឿង និងពិន័យ៩១៧គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧,២៤៣គ្រឿង រកឃើញល្មើសច្បាប់១,៣៤២គ្រឿង (ម៉ូតូ៣១%) អប់រំ៤២៥គ្រឿង និងពិន័យ៩១៧គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១០ ខែកក្កដានេះ ត្រួតពិនិត្យរួម បានចំនួន៤,០៨៣គ្រឿង, អប់រំ២៣៦គ្រឿង និងពិន័យ៦២៦គ្រឿង។

របាយការណ៍បញ្ជាក់ថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៩,៩៩៦គ្រឿង រកឃើញយានយន្តល្មើស១១,៧៥៨គ្រឿង (ម៉ូតូ២៨%) ក្នុងនោះអប់រំ៣,៣៧៣គ្រឿង និងពិន័យ៨,៣៨៥គ្រឿង៕