យុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ថ្ងៃទី១០ ខែកក្កដានេះ សមត្ថកិច្ចបង្ក្រាបចំនួន៣០ករណី ឃាត់ខ្លួនមនុស្ស៦៥នាក់

ភ្នំពេញ ៖ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបង្ក្រាបចំនួន៣០ករណី ឃាត់ខ្លួនមនុស្ស៦៥នាក់ (ស្រី៣នាក់)។ ក្នុងនោះជួញដូរ១៧ករណី ឃាត់ខ្លួន៣៦នាក់ និងប្រើប្រាស់១៣ករណី ឃាត់ខ្លួន២៩នាក់។

​វត្ថុតាង​រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៤៨,៤៨ ក្រាម និង​១១​កញ្ចប់​តូច។​ ការបង្ក្រាប​គ្រឿងញៀន​នៅថ្ងៃនេះ រួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបាត់ដំបង​, កំពង់ចាម​, កំពង់ស្ពឺ​, កំពង់ធំ​, កណ្តាល​, កោះកុង​, ពោធិ៍សាត់​, សៀមរាប​, ប៉ៃលិន​, ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ៕