លិចទូកលង់ទឹកបាត់២ថ្ងៃ ទើបប្រទះឃើញសពអណ្តែតទឹក

ខេត្តរតនគិរី ៖ លង់ទឹកបាត់២ថ្ងៃ ត្រូវក្រុមគ្រួសារ រកឃើញសព ហើមអណ្ដែតទឹកនៅស្រុកអណ្ដូងមាស ដែលករណីនេះកើតឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ក្នុងទន្លេសេសាន ស្ថិតក្នុងភូមិតាឡាវ ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ សាកសព មានឈ្មោះ រចំ ពូន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិច្រាយ មានលំនៅភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។

តាមការឲ្យដឹងពីសាច់ញាតិថា ជនរងគ្រោះ គ្រោះថ្នាក់បាត់បង់ជីវិត ដោយលិចទូកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ វេលា ម៉ោង៦ និង00នាទីល្ងាច នៅចំណុចកោះគាំ ស្ថិតក្នុងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ក្រោយបានដំណឹងថា ប្ដីមានគ្រោះថ្នាក់លិចទូក បងប្អូនសាច់ញាតិ និងកូន បានតាមរករហូតឃើញសាកសពអណ្ដែតទឹក នៅចំណុចខាងលើ។

ក្រោយឃើញសាកសព សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ឃុំតាឡាវ ស្រុកអណ្ដូងមាស បានពិនិត្យ និងធ្វើកំណត់ហេតុ ប្រគល់សាកសពជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ភួង ផុន