សាច់ជ្រូក៨២គីឡូក្រាមដឹកពីប្រទេសវៀតណាមត្រូវបានសមត្ថកិច្ចជំនាញចាប់បាន និងដុតបំផ្លាញចោលនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង ៖ ទោះបីជាសារព័ត៌មានផ្សព្វផ្សាយនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកក៏ដោយនោះហើយនៅតែមានឈ្មួញលួចដឹកសាច់ជ្រូកចូលព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានចូលរួមដុតបំផ្លាញចោលនូវសាច់ជ្រូកចំនួន៨២ គីឡូក្រាម ដែលមន្រ្តីការិយាល័យកសិកម្មស្រុកបានចុះល្បាតចាប់បានពីឈ្មួញដឹកពីប្រទេសវៀតណាម ដោយខុសច្បាប់ និងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបទល្មើសតទៅទៀត។

ការដុតបំផ្លាញចោលនេះ ក៏មានការចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជា ការរងផ្នែករងស្រុក លោកនាយករដ្ឋបាលសាលាស្រុក និងមន្ត្រីការិយាល័យកសិកម្មស្រុកផងដែរ៕ ដោយ ៖ ភក្តី