Africa Cup of Nations ៖ រកឃើញ​២ក្រុម​កក់កៅអី​នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រហើយ

បាល់ទាត់ ៖ ព្រឹត្តិការប្រកួតពានរង្វាន់ Africa Cup of Nations បានរកឃើញក្រុម​ចំនួន២​ដែល​កក់កៅអី​នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ គឺ​សេណេហ្គាល់ និង​នីហ្សេរីយ៉ា បន្ទាប់ពីក្រុម​ទាំង២នេះ បានយក​ឈ្នះគូប្រកួតរៀងៗ​ខ្លួន​នៅវគ្គ ៨ក្រុមកាល​ពីយប់មិញ។

​សេណេហ្គាល់​បានយក​ឈ្នះ បេនីន ក្នុង​លទ្ធផល ១-០ ធ្វើបាន​ដោយ Idrissa Gana Gueye នៅនាទី៧០។ ចំណែក ​នីហ្សេរីយ៉ា បាន​យកឈ្នះ​អាហ្វ្រិក​ខាងត្បូង ២-១ ក្នុងនោះ ២គ្រាប់​របស់នីហ្សេរីយ៉ា ធ្វើបានដោយ Samuel Chukwueze នាទី២៧ និង William Troost-Ekong នាទី៨៩ ឯ១គ្រាប់​របស់អាហ្វ្រិកខាងត្បូង ធ្វើបាន​ដោយ Bongani Zungu នាទី៧១។

សេណេហ្គាល់ និង​នីហ្សេរីយ៉ា រង់ចាំ២ក្រុម​ទៀតនឹង​ត្រូវជួបក្រុម​ដែលឈ្នះពី​ការប្រកួតរវាង កូដូវ័រ Vs អាល់ហ្សេរី និង​ ម៉ាហ្គាដាស្កា Vs ទុយណេស៊ី៕