ប្រមុខ UN ​ធ្វើ​ទស្សនកិច្ច​​ទៅ​កាន់​គម្រោង​​ Jiongoze ក្នុង​ប្រទេស​កេនយ៉ា​​ដើម្បី​បន្ថយ​ភាព​វឹក​វរ និង​ចលនា​ជ្រុល​និយម​

កេនយ៉ា ៖ ​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​​ លោក Antonio Guterres  កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ធ្វើ​ទស្សនកិច្ច​​ទៅ​កាន់​គម្រោង​​ Jiongoze នៅសង្កាត់​​ Kamakunju ក្នុង​​​ទីក្រុង Nairobi ក្នុងគោល​បំណង​​ដើម្បី​បន្ថយ​ភាព​​រំជើប​រំជួល​, ចលនា​ជ្រុល​និយម​ ហើយ​នឹង​​អំពើ​ហិង្សា​​នៅ​ក្នុង​ចំណោម​យុវជន។

នៅ​ក្នុង​អំឡុង​​ពេល​ទស្សនកិច្ច​​របស់​លោក​ទៅ​កាន់​គម្រោង​នោះ លោក​បាន​​ជួប​ជាមួយ​​ក្មេង​ៗ​ជា​ផ្នែក​មួយ​នៃ​គម្រោង ​​ដែល​មាន​គោល​បំណង​ដើម្បី​ជួយ​យុវជន​ក្នុង​ស្រុក ​ឲ្យ​អភិវឌ្ឍន៍​នូវ​ជំនាញ​​បច្ចេកវិទ្យា ហើយ​នឹង​ការ​ស្វែង​រក​ការងារ​ធ្វើ​តាម​Online។

​លោក Guterres បាន​​និយាយ​ថា ភាព​មាន​​បាន​នៃ​សង្គម​​របស់​យើង​​គឺ​ចេញ​​មក​ពី​មនុស្ស​​ផ្សេង​ៗ​គ្នា​។ ​លោក​បន្ត​ថា ​គ្មាន​សង្គម​ណា​អាច​រស់​បាន​ ​ដោយ​មិន​មាន​ការ​ចូល​រួម​​ពី​មនុស្ស​​គ្រប់​រូប​បាន​ឡើយ៕​