ថ្ងៃទី១១ ខែកក្កដា ម្សិលមិញ រកឃើញយានយន្ដល្មើសច្បាប់ជាង ១ពាន់គ្រឿង និងពិន័យ១,០៤៣គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៧៩៩គ្រឿង រកឃើញល្មើសច្បាប់១,៤១០គ្រឿង (ម៉ូតូ៧៥%) អប់រំ៣៦៧គ្រឿង និងពិន័យ ១,០៤៣ គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៩៨៦គ្រឿង, អប់រំ២១២គ្រឿង និងពិន័យ៨៤០គ្រឿង។

របាយការណ៍បញ្ជាក់ថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៦,៧៩៥គ្រឿង រកឃើញយានយន្តល្មើស១៣,២៣២គ្រឿង (ម៉ូតូ៧១%) ក្នុងនោះអប់រំ៣,៧៤០គ្រឿង និងពិន័យ៩,៤៩២គ្រឿង (ម៉ូតូ១០០%)ផងដែរ៕