តើភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុងណាខ្លះ ដែលស្ថិតក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ?

ខេត្តសៀមរាប ៖ ដើម្បីឱ្យសាធារណជនទូទៅ យល់ដឹងឱ្យបានទូលំទំលាយអំពីដីធ្លីនៅក្នុងតំបន់ការពារមណីយដ្ឋានអង្គរ ដែលកំណត់ដោយព្រះរាជក្រឹត្យលេខ០០១នស ចុះថ្ងៃទី២៨ខែឧសភា ឆ្នាំ១៩៩៤ ដែលមានទំហំ៤០១ គីឡូម៉ែត្រក្រឡា រួមមានប្រាសាទ បរិវេណការពារប្រាសាទ ចែកចេញជាឧទ្យានចំនួនបី គឺឧទ្យានបន្ទាយស្រីមានទំហំ២០គីឡូម៉ែត្រក្រឡា ឧទ្យានកណ្តាលមានទំហំ៣៥១គីឡូម៉ែត្រក្រឡា ឧទ្យានរលួសមានទំហំ៣០ គីឡូម៉ែត្រក្រឡា និងគ្រប់ដណ្តប់លើក្រុង/ស្រុកចំនួន៥ ក្រុង/ស្រុក លើឃុំ/សង្កាត់ចំនួន២២ ឃុំ/សង្កាត់ លើភូមិចំនួន១១២ ភូមិ។

ក្នុងនោះទៀតសោត អាជ្ញាធរជាតិអប្សរា បានធ្វើការកំណត់ព្រំប្រទល់តំបន់ទាំង២ គឺតំបន់១ ដែលមានបង្គោលព័ណ៌ក្រហម តំបន់២ ដែលមានបង្គោលព័ណ៌ខៀវ និងបង្គោលមួយទៀត ដែលមានរាងដូចបង្គោល សីមា គឺជាបង្គោលដែលកំណត់ព្រំប្រទល់តំបន់ការពាររមណីយដ្ឋានអង្គរទាំមូលផងដែរ។

ដើម្បីបានជ្រាបអំពីទីតាំងភូមិសាស្ត្រកំណត់តំបន់ការពាររមណីយដ្ឋានអង្គរ សូមពិនិត្យមើលបង្គោលព្រំប្រទល់ និងតារាងបញ្ជីឈ្មោះ ភូមិ ឃុំ/សង្កាត់ ស្រុក/ក្រុង ខាងដែលភ្ជាប់មកជាមួយខាងក្រោម៖