ខឹងនឹងឪពុករបស់ខ្លួនមិនរកប្រពន្ធឲ្យដុតផ្ទះចោលម៉ត់សល់ផេះ

ខេត្តស្វាយរៀង ៖ ភ្លើងឆេះផ្ទះដែលបង្កឡើងដោយកូនបង្កើតខឹងនឹងឪពុករបស់ខ្លួនមិនព្រមរកប្រពន្ធឲ្យក៏ដុតផ្ទះចោលឆេះម៉ត់សល់ផេះ។ ករណីកូនបង្កើតដុតផ្ទះនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃព្រហស្បតិ៍ ១០កើតខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចភូមិព្រៃស្រគុំ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀ ។

យោងតាមត្ថកិច្ចបានឲ្យដឹងថា មានករណីភ្លើងឆេះផ្ទះនេះខាងលើគីបង្កឡើងដោយឈ្មោះ ពិន ពិទូ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាកូនបង្កើតរបស់ឈ្មោះ ពិន បូរិន អាយុ៥៩ឆ្នាំ ដែលត្រូវជាម្ចាស់រងគ្រោះខាងលើ។ ប្រភពបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យយុវជនខាងលើដុតផ្ទះខ្លួនឯងចោលនោះ ក៏ព្រោះតែខឹងនឹងឪពុករបស់ខ្លួនមិនរកប្រពន្ធឲ្យ។ ហើយផ្ទះដែលឆេះត្រូវកូនបង្កើតដុតនោះសង់អំពីឈើ ប្រក់ក្បឿងមានទំហំ៨គុណ៩ ម៉ែត្រ (ខូចខាតទាំងស្រុង) សម្ភារៈផ្សេងទៀត ពុំមានខូចខាតអ្វីទេ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបង្កសុំណុំរឿងតាមនីតិវិធី៕ ដោយ ៖ ភក្តី