សម្តេច​សេនា​ភក្តី​ សាយ​ ឈុំ អញ្ជើញ​បើ​ក​អង្គសិក្ខាសាលា «ក្រប​ខ័ណ្ឌ​គោល​ដៅអភិវឌ្ឍ​ន៍ប្រក​បដោ​យចីរភាពក​ម្ពុជា​ឆ្នាំ២​០១៦-២០៣០​ »

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាស្តីពី “ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ (SDGs) ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្រោមកិច្ចសហការរៀបចំរវាងព្រឹទ្ធសភា ក្រសួងផែនការ កម្មវិធីអភវឌ្ឍន៍សហប្រជាជាតិ(UNDP) និងវិទ្យាស្ថានសភាកម្ពុជា។

កម្ពុជា​រួមជាមួយ​ប្រទេ​សនានា​លើពិ​ភព​លោក ​បាន​ព្រម​ព្រៀង​គ្នា​លើរបៀប វា​រៈ​ឆ្នាំ២០៣០​ ដែ​លជា​ការប្តេជ្ញាចិ​ត្តសកល​ ដើម្បី​ឈាន​ទៅស​ម្រេចបាន​ការអភិវ​ឌ្ឍប្រកប​ដោ​យចីរ​ភាព​ បរិ​យាបន្ន​ និ​ងមិ​ន​បោះបង់នរណា​ម្នាក់​ចោលឡើយ​។ កម្ពុជាបាន​ចាប់​ផ្តើម​ដំណើរ​ការ​ធ្វើមូ​លដ្ឋានីយ ​កម្ម​ក្រប​ខ័ណ្ឌ​ គោល​ដៅ​អភិវឌ្ឍន៍​ប្រកប ​ដោយចី​រភាព​ នៅ​ចុង​ ឆ្នាំ២០១៥ ​ដោយ​បាន​ពិនិត្យ ​និង​រៀបចំគោល​ដៅ​ចំណុច​ដៅ ​និងសូច​នាករឱ្យ​ស្រប​តាម​អាទិភាព​ជាតិ​។
នៅឆ្នាំ២០១៨ ​រាជរដ្ឋា​-ភិបាល​កម្ពុ​ជាបាន​អនុម័​ត «ក្របខ័ណ្ឌ​គោល​ដៅអភិវឌ្ឍ​ន៍ប្រក​បដោ​យចីរភាព​កម្ពុជា ​(CSDGs) ឆ្នាំ២០១៦-២០៣០» ដែលតម្រូវ​ឱ្យមា​នកា​រចូលរួម​ពីអា​ជ្ញាធរគ្រប់លំ​ដាប់​ថ្នាក់​ និង​ភាគីពាក់ព័​ន្ធ​ទាំងអស់​ ក្នុង​ការជំរុញកា​រអនុវត្ត​គោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព​កម្ពុជា ​ឱ្យមាន​ប្រសិទ្ធ​ភាព។
សម្តេច​វិបុ​លសេនាភ​ក្តី សាយ ​ឈុំ ​បញ្ជាក់​ទៀត​ថា ដើម្បី​ឱ្យអង្គ​នី​តិប្បញ្ញត្តិ​ ព្រឹទ្ធសភា ​និង​រដ្ឋ​សភា​ ចូល​រួមចំណែក​ក្នុង​ភាព​ជាដៃគូយុទ្ធ​សាស្រ្ត​ជាមួយរា​ជ​រដ្ឋាភិបាល​ ក្នុ​ងកា​រក្រើនរំលឹ​កការ​អនុវត្ត​ និ​ងកា​រតា​ម ដាន ត្រួត​ពិនិត្យ​ និង​វាយតម្លៃ ​ក្រប​ខ័ណ្ឌគោល​ដៅអ​ភិវឌ្ឍ​ន៍ប្រក​បដោយចីរ​ភាព​កម្ពុជា​ អង្គនីតិប្បញ្ញត្តិ​ចាំបា​ច់ត្រូវ​ទទួ​លបាន​ព័ត៌​មាន​គ្រប់​ជ្រុងជ្រោយ ​ដើម្បី​ពង្រីក​ចំណេះ​ដឹង​ និ​ងសម្រួច​តួនាទី​របស់​ខ្លួន​ ក្នុង​ការ​សហការ​រួម​ជួយ​រាជរដ្ឋាភិបាល​ លើ​ការអនុវ​ត្តក្របខ័ណ្ឌ​គោល​ដៅអភិវឌ្ឍ​ន៍ប្រកបដោ​យចីរភាពកម្ពុជា​ ឲ្យ​កម្ពុជាឈាន​ទៅ​សម្រេច​បាន​ នូវចក្ខុ-​ វិស័យ​ជា​ប្រទេសមាន​ចំណូ​លមធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ ​និង​ជាប្រទេស​មាន​ចំណូលក​ម្រិត​ខ្ពស់​នៅឆ្នាំ​២០៥០​៕