វត្តចំនួន៣ក្នុងឃុំមេសថ្ងក ស្រុកចន្ទ្រាទទួលបានទៀនវស្សាពីប្រធានក្រុមការងារចុះជួយឃុំមេសថ្ងក ស្រុកចន្ទ្រា

ខេត្តស្វាយរៀង ៖ លោក តែម ម៉ឺន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយឃុំមេសថ្ងក ស្រុកចន្ទ្រា និងលោក យិត ស៊ុនណារ៉ា អនុប្រធានគណៈកម្មាធិការកណ្តាលចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត និងជាប្រធានកិត្តិយសចុះជួយឃុំមេសថ្ងកព្រមទាំងក្រុមការងារជាច្រើនរូបទៀត បាននាំទៀនវស្សា និងទេយ្យទានគ្រឿងឧភោគបរិភោគប្រគេនដល់វត្តចំនួន៣ក្នុងស្រុកចន្ទ្រាកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងវត្តចំបក់ធំ ស្ថិតក្នុងឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ក្នុងឪកាសនោះដែរលោក យិត ស៊ុនណារ៉ា បានមាន ប្រសាសន៍លើកឡើងថា វិស័យព្រះពុទ្ធសាសនា បច្ចុប្បន្ននេះ មានការរីកចំរើន គួរឱ្យកត់សំគាល់ ដើម្បីរួមចំណែក ក្នុងវិស័យពុទ្ធសាសនាជាមួយរាជរដ្ឋាភិបាល រូបលោកព្រមទាំងក្រុមការងារជារៀងរាល់ឆ្នាំ តែងតែនាំទេយ្យវត្ថុ និងទៀនវស្សា ប្រគេនជូនព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវង្សាក្នុងវត្តចំនួន៣ដែលមាន វត្តចំបក់ធំ វត្តសារាយ វត្តមេសថ្ងក នៅក្នុងឃុំមេសថ្ងស្រុកចន្ទ្រាដែលស្រប ទៅតាមជំនឿប្រពៃណី របស់ប្រជាជនខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តាំងពីដើមរៀងមក។
លោកបានបន្តថា សន្តិភាពដែលទទួលបានមកនេះ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍន៍ប្រទេសជាតិពីបាទដៃទទេរ ដោយចាប់ផ្តើមកសាង និងជំរុញការអភិវឌ្ឍឱ្យមានការរីកចម្រើន ដោយមិនដែលភូតភរកុហក ដូចអ្នកនយោបាយប្រថុយប្រថានមួយចំនួននោះឡើយ ។
លោក យិត ស៊ុនណារ៉ា បានជំរុញឲ្យអាជ្ញាធរក្នុងមូលដ្ឋានត្រូវធ្វើយ៉ាងណាការពារសុខសុវត្ថិភាពជួនប្រពលរដ្ឋត្រូវការពារឲ្យបានល្អប្រសើរ។ហើយប្រជាពលរដ្ឋត្រូវចេះការពារខ្លួន កុំឲ្យមូសខ្លាញីខាំតាមរយៈ ការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ ហើយបើសង្ស័យថាកូនចៅមានកើតជង្ងឺគ្រុនឈាមត្រូវរូសរាន់ស្វែងរក សេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានសញ្ញា ឬសញ្ញណជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩ អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ។

ទៀនវស្សា និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា៣វត្តក្នុងស្រុកចន្ទ្រាទទួលបានក្នុងមួយវត្តអង្ករ២០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា២សែនរៀលតាជីយាយជីប្រជាពលរដ្ឋទទួលបានថវិកាមួយចំនួនផងដែរ៕ ដោយ ៖ ភក្តី