ការលក់គ្រឿងស្រវឹង ត្រូវបានហាមឃាត់នៅជុំវិញកីឡដ្ឋាន នៅ​អំឡុង​ព្រឹត្តិការណ៍ World Cup

​កាតា ៖ FIFA បានប្រកាស​កាលពី​ថ្ងៃ​សុក្រ ថា​នឹងមិន​អនុញ្ញាត​ឲ្យ​លក់​ស្រា​បៀរ​ដែលមាន​ជាតិ​អាល់កុល​ដល់​អ្នកគាំទ្រ​ជុំវិញ​កីឡដ្ឋាន​ណាមួយ​ក្នុងចំនោម​កីឡដ្ឋាន​ទាំង​៨ នៅ​អំឡុងពេល​ព្រឹត្តិការណ៍ World Cup បន្ទាប់ពី​មានការ​ពិភាក្សាគ្នា​ជាមួយ​កាតា​ដែលជា​ម្ចាស់ផ្ទះ​រួចមក​។​

សេចក្តីប្រកាស​នេះ​បានធ្វើ​ឡើង​២​ថ្ងៃមុន​ការប្រកួត​បាល់ទាត់​ពិភពលោក​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ ដែលជា​លើកទីមួយ​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅក្នុង​ប្រទេស​មូស្លីម​អភិរក្សនិយម ដែលមាន​ការគ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​លើ​គ្រឿង​ស្រវឹង ការ​ទទួលទាន​ត្រូវបាន​ហាមឃាត់​ជា​សាធារណៈ​។​

​សេចក្តីថ្លែងការណ៍​រប​ស់ FIFA បាន​និយាយថា​ការសម្រេចចិត្ត​មួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ដក​ចំណុច​លក់​ស្រា​បៀរ​ចេញពី​បរិវេណ​កីឡដ្ឋាន FIFA World Cup 2022 របស់​ប្រទេស​កាតា​” ។​

​គ្រឿង​ស្រវឹង នឹង​នៅតែ​ត្រូវបាន​លក់​នៅ​ទីតាំង FIFA Fan Festival និង​គោលដៅ​របស់​អ្នកគាំទ្រ​ផ្សេងទៀត ព្រមទាំង​ទីលាន​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ផងដែរ​។ វា​ក៏​នឹងមាន​លក់​នៅក្នុង​បន្ទប់ VIP ក្នុង​កីឡដ្ឋាន និង​ក្នុង​សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយចំនួន​ផងដែរ​។ ស្រា​បៀរ ដែល​គ្មាន​ជាតិ​អាល់កុល Bud Zero នឹងមាន​លក់​នៅ​គ្រប់​កីឡដ្ឋាន​ទាំងអស់​៕