World Cup 2022៖ រាត្រីនេះ មាន៣ប្រកួត ខណៈអង់គ្លេស ប៉ះអ៊ីរ៉ង់ ជាគូឯក

កាតា​៖ ការប្រកួត FIFA World Cup 2022 នា​រាត្រី​ថ្ងៃទី​២១ ខែវិច្ឆិកា​នេះ មាន ៣​ប្រកួត ខណៈ​គូ​ជក់ចិត្ត អង់គ្លេស ប៉ះ​អី​រ៉ង់ នា​ម៉ោង ០៨៖០០​នាទី​យប់ ជាការ​ប្រកួត​បើកឆាក​ប្រចាំ​ពូ​ល B ។​

ចំណែក ហូ​ឡង់ ជួប​សេ​ណេ​ហ្គា​ល់​នា​ម៉ោង ១១​យប់ ដើម្បី​បញ្ចប់​ប្រកួត​ជុំ​ទី​១ ប្រចាំ​ពូ​ល A​។ លុះ​ឈានដល់​ម៉ោង ០២៖០០​នាទី​រំលង​អ​ធ្រា​ត្រ​ឈានចូល​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ (​ម៉ោង​នៅ​កម្ពុជា​) គឺជា​ការជួបគ្នា​រវាង​ក្រុម​សហរដ្ឋអាមេរិក ទល់នឹង​វ៉េ​ល ក្នុងការ​ប្រកួត​បញ្ចប់​ជុំ​ទី​១ ចេញពី​ពូ​ល B៕