ក្រសួងហាមឃាត់​ការផ្សព្វផ្សាយ​លក់​ឱសថ​គ្មាន​ច្បាប់​ចំនួន៦​ប្រភេទ​

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បានប្រកាស​ហាមឃាត់​ការនាំ​ចូល​លក់​ចែកចាយ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម Facebook នូវ​ផលិតផល​គ្មាន​ច្បាប់​អនុញ្ញាតិ​ចំនួន​៦​ប្រភេទ​ក្នុង នោះ​រួមមាន Balancex, Balance O , Balance C , Balance W , Balance H និង VIMAX ។​
​ ​ក្រសួងសុខាភិបាល​បាន​កត់សម្គាល់ថា មាន Facebook ចំនួន​១៣​កំពុងធ្វើការ​ផ្សព្វផ្សាយ លក់​គ្រឿងសំអាង​ឱសថ​បំប៉ន​ផ្លូវភេទ​បុរស​ដែល​នាំចូល​ពី​ប្រទេស​ថៃ​ដោយ​មិនបាន​ត្រួតពិនិត្យ គុណភាព​គ្មាន​ចុះបញ្ជី​ការ គ្មាន​ក្រុមហ៊ុន​នាំចូល​និង​គ្មាន​ច្បាប់​អនុញ្ញាតិ​ច្បាស់លាស់​នោះឡើយ ។​
​ ​ជាមួយគ្នានោះ​ក្រសួងសុខាភិបាល​ក៏បាន​ព្រមាន​ចំពោះ​ម្ចាស់​គណនេយ្យ Facebook ទាំងនោះ​ត្រូវ បញ្ឈប់​ជាបន្ទាន់​នូវ​ការផ្សព្វផ្សាយ​របស់ខ្លួន​អំពី​ឱសថ​ខាងលើ​បើ​ពុំ​នោះទេ ក្រសួង​នឹង​ចាត់​វិធាន ការ​តាមផ្លូវ​ច្បាប់ ៕