សម្តេចក្រឡាហោម ស ខេង ព្រមាន​ស្នងការ​ខេត្តកណ្តាល​ឲ្យ​កែ​ច​រិ​ក​ដឹកនាំ​

ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម​ន្រី្ត​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​ព្រមាន​លោក អ៊ា​វ ចំរើន ស្នងការ​ខេត្តកណ្តាល​ថា បើ​នៅតែ​ខ្វះ​ការយកចិត្តទុកដាក់​លើ​ការងារ​ក្នុងតួនាទី​ទៀត និង​ប្រើប្រាស់​វិធានការ​វិន័យ​តាម​កម្លាំង​នគរបាល​។​

​សម្តេច ស ខេង បានបញ្ជាក់​តាមរយៈ​លិខិត​ព្រមាន​នោះ​ថា នេះ​គឺជា​ការព្រមាន​លើក​ទី​១ ហើយ​បើ​មិនមាន​ការកែប្រែ​អ្វី​ទេនឹងមាន​វិធានការ​វិន័យ​តាម​កម្លាំង​នគរបាល​។​

​សូមជម្រាបថា កាលពី​ខែមេសា មន្ត្រីនគរបាល​ខេត្តកណ្តាល​បានចេញ​លិខិត​រួមគ្នា​មួយ​ប្តឹងទៅ​ក្រសួងមហាផ្ទៃ ដោយ​ចោទ​លោកស្នងការ អ៊ា​វ ចំរើន​ថា បាន​ប្រព្រឹត្តិ​អំពើពុករលួយ ប្រើ​អំណាច​ផ្តាច់ការ​ធ្វើបាប​មន្ត្រី​នៅក្រោម​ប​ង្គ្រា​ប់​របស់​ពួកគេ។​ ប៉ុន្តែ​មន្ត្រីក្រោមឱវាទ​ភាគច្រើន​បាន​រិះគន់ថា លោកស្នងការ​រូបនោះ​ប្រើ​អំណាច​ខ្លាំងណាស់ ហើយក៏​បក្ខពួក​ខ្លាំង​ណាស់ដែរ ក្នុង​ការងារ​ដឹកនាំ​ដែល​ធ្វើ​ឲ្យ​មន្ត្រីក្រោមឱវាទ​មិន​សប្បាយចិត្ត​គ្រប់ៗ​គ្នា៕