តុលាការ​កោះហៅ​លោក សម រ​ង្ស៉ី ចូល​បំភ្លឺ​ជា​លើក​ទី​២​ករណី​ញុះញង់

​ភ្នំពេញ ៖ តុលាការ​រាជធានី​ភ្នំពេញបានចេញ​ដីកា​កោះហៅ​លោក សម រង្ស៊ី ជា​លើក​ទី​២ ឱ្យចូល​បំភ្លឺ​ករណី​ញុះញង់ តាម​បណ្តឹង​របស់សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ តាម​ដីកា​នោះ​លោក សម រង្ស៊ី ត្រូវ​ចូល​បំភ្លឺ​តុលាការ​នៅ​ថ្ងៃទី​២៨ សីហា ឆ្នាំ​២០១៩​ខាងមុខ។​

​ដីកា​កោះហៅ​លើក​ទី​២ របស់​តុលាការ​ក្រុងភ្នំពេញ ត្រូវបាន​សមត្ថកិច្ច យកទៅ​បិទ​នៅផ្ទះ​របស់ លោក សម រ​ង្ស៉ី នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ៕