កីឡាករ​នគរបាលជាតិ​កម្ពុជាដណ្ដើមបាន​មេដាយ​១៥​គ្រឿង​ពី​ព្រឹត្តិការណ៍កីឡា​នគរបាល​ពិភពលោក​

​កីឡា ៖ ក្រុមកីឡា​របស់​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា ដណ្តើមបាន​មេដាយ​ចំនួន​១៥​គ្រឿង​ហើយ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​នគរបាល​ពិភពលោក លើក​ទី​១៨ «The 18th World Police and Fire Games» នៅ​ខេត្ត Cheng Du នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុងចំណោម​មេដាយ​ចំនួន​១៥​គ្រឿង​នោះ​គឺ​រួមមាន​មេដាយមាស ចំនួន​៣​គ្រឿង ប្រាក់ ៧​គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន ៥​គ្រឿង​។ ប្រភេទ​កីឡា​ដែល​ដណ្ដើមបាន​មេដាយ​នោះ​មាន​ប្រភេទ​កីឡាហែលទឹក កីឡា​ប្រណាំងទូក​នាគ កីឡាវាយកូនឃ្លីលើតុ កីឡា​យូ​ដូ និង​ប្រភេទ​កីឡា​ចំបាប់​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​ការប្រកួត​កីឡា​នគរបាល​ពិភពលោក លើក​ទី​១៨ «The 18th World Police and Fire Games» រៀបចំឡើង​ពីថ្ងៃ​ទី​១១​ដល់​១៨ សីហា​។ សូម​រំឭកថា កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន ៩៦​រូប និង​កីឡា​ចំនួន ១២​ប្រភេទ រួមមាន​៖ តេ​ក្វាន់​ដូ​, កា​រ៉ា​តេ​, យូ​ដូ​, ជឺ​ជី​តស៊ូ​, ចំបាប់​, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, ហែល​ទឹក​, ទ្រី​យ៉ា​ត្លុង​, អត្តពលកម្ម​, បាល់ឱប និង ប្រណាំងទូក​៕