ព្យុះ​ទីហ្វុង Lekima នៅ​ចិន សម្លាប់​មនុស្ស​កើន​ដល់​៤៤​នាក់​ហើយ​

​ប៉េកាំង​ ៖ អាជ្ញាធរ​ចិន​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ចំនួន​មនុស្ស​ស្លាប់​ដោយ​ខ្យល់ព្យុះ​ទី​ហ្វុ​ង Lekima នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​បាន​កើន​ដល់ ៤៤​នាក់​ហើយ ខណៈ​មនុស្ស ១៦​នាក់​កំពុង​បន្ត​បាត់​ខ្លួន​។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CGTN ។

​អាជ្ញាធរ​ថា​មនុស្ស​១២​នាក់​បន្ថែមទៀត​បាន​បាត់​បង់ជីវិត​ដោយសារតែ​ព្យុះ Lekima ដោយ​ក្នុងនោះ​មាន ០៧​នាក់​ក្នុង​ខេត្ត Zhejiang និង ០៥​នាក់​នៅ​ខេត្ត Shandong ហើយ​ចំនួន​នេះ​ទៀតសោត គឺ​រាប់បញ្ចូល​ទាំង​អ្នកស្លាប់​នៅក្នុង​ខេត្ត Zhejiang ៣២​នាក់​កាលពី​ថ្ងៃអាទិត្យ​។​

​ព្យុះ​ទី​ហ្វុ​ង Lekima បាន​វាយប្រហារ​មកលើ​តំបន់​ដីគោក​នៃ​ខេត្ត Zhejiang កាលពី ព្រឹង​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ជាមួយ​កម្លាំង​ខ្យល់​បក់ ១៨៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ព្យុះ​នេះ​បង្ក​ជា​គ្រោះទឹកជំនន់ និង​បង្ខំ​ឱ្យ​អាជ្ញាធរ​ចិន​ជម្លៀស​មនុស្ស​ច្រើនជាង ១៨០,០០០​នាក់​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​ផងដែរ​៕