លទ្ធផលបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅទូទាំងប្រទេសសម្រាប់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩នេះ

​ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​១២ ខែសីហា​នេះ កម្លាំងសមត្ថកិច្ចការបង្ក្រាប​បទល្មើសគ្រឿងញៀននៅ​ទូទាំងប្រទេសបាន​ចំនួន ២៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៥៥​នាក់​(​ស្រី​២​នាក់​)។ ក្នុងចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៥៥​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ២២​នាក់ និង​ប្រើប្រាស់ ៣៣​នាក់ ។​

​វត្ថុតាង​ដែល​ចាប់​រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៨,១៧ ក្រាម និង​៤៧​កញ្ចប់​តូច ខណៈដែលការបង្ក្រាប​គ្រឿងញៀន​នៅថ្ងៃនេះ រួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ស្ពឺ​, ក្រចេះ​, ពោធិ៍សាត់​, សៀមរាប និង​រាជធានី​ភ្នំពេញ៕