ថ្ងៃទី១២ ខែសីហានេះ រកឃើញយានយន្ដល្មើសច្បាប់៨២៥គ្រឿង និងពិន័យ៤៥៣គ្រឿងនៅទូទាំងប្រទេស

 

ភ្នំពេញ ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៧៦១គ្រឿង រកឃើញល្មើសច្បាប់៨២៥គ្រឿង (ម៉ូតូ៥៨%) អប់រំ៣៧២គ្រឿង និងពិន័យ៤៥៣ គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន១,៨៨៤គ្រឿង, អប់រំ២៥៤គ្រឿង និងពិន័យ១៨៧គ្រឿង។

របាយការណ៍បញ្ជាក់ថា រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩០,២៨៩គ្រឿង រកឃើញយានយន្តល្មើស១៦,៤១៧គ្រឿង (ម៉ូតូ៥៨%) ក្នុងនោះអប់រំ៧,៩៧៦គ្រឿង និងពិន័យ៨,៤៤១គ្រឿង៕