អំណោយរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ត្រូវបានចែកជូនដល់កងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន

ខេត្តមណ្ឌលគិរី ៖ ដោយមើលឃើញពីសុខទុក្ខ និងការយកចិតទុកដាក់ចំពោះកងកម្លាំងដែលឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃច័ន្ទ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែ សីហា ឆ្នាំ ២០១៩ លោកឧត្តមសេនីយ៍ត្រី កែវ ចិន្តា ស្នងការរងទទួលដឹកនាំការងារវរសេនាតូចនគរបាលការពារព្រំដែន តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានពាំនាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន  អគ្គស្នងការនគរបាលជាតិ ដើម្បីចែកជូនដល់ កងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនប៉ុស្តិ៍នគរបាលការពារព្រំដែនម្រើច និងប៉ុស្តិ៍អូររ៉ូ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣០៣ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។

អំណោយដែលចែកជូនរួមមាន ៖ ថវិកា ចំនួន០២លានរៀល ដោយក្នុងមួយប៉ុស្តិ៍ៗទទួល បានថវិកា០១លានរៀល- មីចំនួន១០កេសធំ- អង្ករចំនួន០២បាវស្មើនឹង១០០គីឡូក្រាម- ក្រម៉ាចំនួន៣០- ប្រេងម៉ាស៊ីនចំនួន២១លីត្រ- ទឹកក្រូចចំនួន០៤កេសធំ- ទឹកដោះគោចំនួន០៤កេសធំ- ត្រីខចំនួន២០យួរ-មុងចំនួន៣០ – កន្ទេល ពូក ចំនួន១០- កាដុងទឹកចំនួន២០ និងថ្នាំពេទ្យមួយចំនួនទៀតផងដែរ៕ ដោយ ៖ ជឹម ទូច