AFF U18 ៖ រសៀល​នេះកម្ពុជា ប៉ះ សិង្ហ​បុរី ជំនួប​ទី​៤ ក្នុង​ពូ​ល B

បាល់ទាត់ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៨​ឆ្នាំ​នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម U18 ជម្រើសជាតិ​សិង្ហ​បុរី ជំនួប​លើក​ទី​៤​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល B ពានរង្វាន់ AFF U18 Cambodia 2019 វេលា​ម៉ោង​៤ និង៣០​នាទី​រសៀល​នេះ នៅ​ប្រទេស​វៀតណាម​។​

​កម្ពុជា នៅ​មិនទាន់​អស់​ឱកាស​ទេ បើសិនឈ្នះ​ថ្ងៃនេះ បើទោះបីជាចាញ់អូស្ត្រាលី ៥-១,​ចាញ់ ម៉ាឡេស៊ី ៣-០ និងឈ្នះ​ថៃ ៤-៣។ ​ដោយឡែក​គូ​ផ្សេងទៀត អូស្ត្រាលី vs ម៉ាឡេស៊ី ៣ និង៣០ ​និង វៀតណាម vs ថៃ ៧ និង៣០​។​

​សូមជម្រាបថា ឆ្លងកាត់​៣​ប្រកួត​កន្លងមក អូស្ត្រាលី ឈរ​នៅ​កំពូល​តារាង​ពូ​ល B ដោយមាន​៩​ពិន្ទុ ខណៈ​ម៉ាឡេស៊ី និង​វៀតណាមមាន​៦​ពិន្ទុ​ស្មើគ្នា ចំណែកកម្ពុជាឈរ​ពីលើ​ថៃ និង​សិង្ហ​បុរីដោយមាន​៣​ពិន្ទុ​។

ដោយឡែកសម្រាប់ពូល A ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូនេស៊ី​ក្រោម​អាយុ​១៨​ឆ្នាំ ​និង​មី​យ៉ាន់​ម៉ា បាន​កក់​សំបុត្រ​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រហើយ​ទោះបី​នៅសល់​១​ប្រកួត​ទៀត​ក្ដី បន្ទាប់ពី​ឆ្លងកាត់​៤​ប្រកួត​ ឈ្នះ​ទាំង​៤​ប្រកួត​មាន​១២​ពិន្ទុ​។​

​មុន​កក់​សំបុត្រ​ឡើង​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍​ខាងលើ​ឥណ្ឌូនេស៊ី បាន​យកឈ្នះ​ឡាវ ២-១ សម្រាប់​ជំនួប​ទី​៤​ប្រចាំ​ពូ​ល A ខណៈ​មី​យ៉ាន់​ម៉ា បាន​យកឈ្នះ​លើ U18 ប្រ៊ុយណេ ២-០​។ ចំណែក​៤​ក្រុម​ដែល​ធ្លាក់​ដោយ​ស័​យ​ប្រ​វត្ត​រួមមាន ឡាវ និង​ទី​ម័​រ មាន​៦​ពិន្ទុ​ដូចគ្នា ខណៈ​ប្រ៊ុយណេ និង​ហ្វីលីពីន​គ្មាន​ពិន្ទុ​រាប បើទោះបី​នៅសល់​១​ប្រកួត​ទៀត​ក្នុង​ដៃ​ក្ដី​៕