Trump ពិចារណា​តែងតាំង​ប្រេសិត​ពិសេស​ទទួលបន្ទុក​កិច្ច​ចរ​ចាជាមួយកូរ៉េខាងជើង​

អាម​រិ​ក ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ពិចារណា​តែងតាំង​ប្រេសិត​ពិសេស​ទទួលបន្ទុក​កិច្ច​ច​រចាជាមួយ​កូរ៉េខាងជើង​លោក Stephen Biegun ជា​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​ប្រទេស​រុស្ស៊ី​។​ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​ក្រសួងការបរទេស​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ​ឯកអគ្គរដ្ឋទូត​ប្រចាំទីក្រុង​ម៉ូស្គូ​លោក Jon Huntsman គ្រោង​នឹង​ចុះ​ចេញពី​តំណែង​នៅ​ខែតុលា ​បន្ទាប់ពី​កាន់កាប់​តំណែង​នេះ​បាន​រយៈពេល២ឆ្នាំ ។​

​កាលពី​ថ្ងៃ​សុក្រ​បាន​ដកស្រង់​សំដី​មន្ត្រី​ផ្ទៃ​ក្នុងនៃ​សេត​វិមាន​ដែល​និយាយថា ​លោក Biegun នឹង​ក្លាយជា​អ្នកតំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​បច្ចុប្បន្ន​សម្រាប់​កិច្ច​ច​រចា​ជាមួយ​កូរ៉េខាងជើង ដែល​លោក Trump បានជ្រើសរើស​។ ​ប្រភពពី​ដដែល​បាន​ប្រាប់ Reuters​ថា ​ឈ្មោះ​របស់ Biegun កំពុង​ត្រូវបាន​ពិចារណា​។​

​យ៉ាងណាក្ដី​លោក Biegun មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ របស់​បណ្ដា​សារព័ត៌មាន​ដែលថា ​លោក Trump កំពុង​ពិចារណា​តែងតាំង​រូបលោក​ជា​អគ្គរដ្ឋទូត អាមេរិក​ថ្មី​ប្រចាំ​ប្រទេស​រុស្ស៊ី រីឯ​ក្រសួងការបរទេស​អាមេរិក​ក៏​មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​ដែរ​៕