អភិបាលខេត្តស្វាយរៀងចុះពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅច្រាំទន្លេវ៉ៃគោ

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានអញ្ជើញពិនិត្យមើលការស្ថាបនាច្រាំងទន្លេវ៉ៃគោ ក្រុងស្វាយរៀង (ទំនប់តាណេង) ក្នុងនោះមានការរៀបចំប្រព័ន្ធលូបង្ហូរទឹក សួនច្បារ ការ៉ូឡា ពង្រីកផ្លូវ និងរៀបចំកន្លែងអង្គុយសម្រាប់បងប្អូនប្រជាពលរដ្ឋទស្សនាការប្រណាំងទូក។

គួររម្លឹកកផងដែថា ក្នុងរយៈពេលដែល លោក ម៉ែន វិបុល ចូលកាន់មុខតំណែងជាអភិបាលខេត្តស្វាយរៀងបីឆ្នាំកន្លងមកនេះ លោកបានក៏សាងនូវសមិទ្ធផលធំៗជាច្រើននៅក្នុងខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឲ្យកាន់តែមានភាពស្រស់បំព្រង ការរៀបចំការរ៉ូឡានៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុង និងសួនច្បារសាធារណៈ កន្លែងហាត់ប្រាណជាដើម។

ហើយបច្ចុប្បន្នសមិទ្ធផលដែលកំពុងក៏សាង និងលេចរូបរាងឡើងសម្រាប់ទុកជាកេរ្តិ៍មរតកឲ្យបងប្អូនប្រជាពលរដ្ឋនោះគឺច្រាំងទន្លេវ៉ៃគោក្រុងស្វាយរៀង ហើយក្រោយការស្ថាបនារួចរាល់ក៏ជាទីកន្លែងទស្សនាការប្រណាំងទូក ជាទីកម្សាន្ត លំហែអារម្មណ៍ ទាក់ទាញភ្ញៀវទេសចរណ៍ និងកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋទូទៅផងដែរ…៕ ដោយ ៖ ភក្តី