ថ្ងៃទី១៣ ខែសីហានេះ រកឃើញយានយន្ដល្មើសច្បាប់៩៤៨គ្រឿង និងពិន័យ៤៦២គ្រឿងនៅទូទាំងប្រទេស

ភ្នំពេញ ៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,២១២គ្រឿង រកឃើញល្មើសច្បាប់៩៤៨គ្រឿង (ម៉ូតូ៦០%) អប់រំ៤៨៦គ្រឿង និងពិន័យ៤៦២ គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន២,៤០៣គ្រឿង, អប់រំ៣៤០គ្រឿង និងពិន័យ២១១គ្រឿង។

របាយការណ៍បញ្ជាក់ថា រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៤,៥០១គ្រឿង រកឃើញយានយន្តល្មើស១៧,៣៦៥គ្រឿង (ម៉ូតូ៥៨%) ក្នុងនោះអប់រំ៨,៤៦២គ្រឿង និងពិន័យ៨,៩០៣គ្រឿង៕