លទ្ធផលបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅទូទាំងប្រទេសសម្រាប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩នេះ

ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​១៣ ខែសីហា​នេះ កម្លាំងសមត្ថកិច្ចបង្ក្រាប​គ្រឿងញៀននៅ​ទូទាំងប្រទេសបាន​ចំនួន ២៧​ករណី ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៥៣​នាក់ ​(​ស្រី​៣​នាក់​) ។ ក្នុងចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៥៣​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ២៥​នាក់ និង​ប្រើប្រាស់ ២៨​នាក់ ។​

​វត្ថុតាង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃទី​១៣ ខែសីហា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ២,៧៦ ក្រាម និង​៤០​កញ្ចប់​តូច និង​មេ​តំ​ហ្វេ​តា​មីន​(wy)=០,៥៤​ក្រាម ខណៈការបង្ក្រាប​គ្រឿងញៀន​នៅថ្ងៃនេះ រួមមាន ៖ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​, ខេត្តបន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ចាម​, កំពង់ស្ពឺ​, កំពង់ស្ពឺ​, កណ្តាល​, កោះកុង​, ប៉ៃលិន​, ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ៕