តុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើសរុករានឆ្ការ និងឈូសឆាយដី ព្រៃសហគមន៍យកធ្វើកម្មសិទ្ធិ 

ខេត្តកំពង់ធំ ៖ មន្ទីរបរិស្ថានខេត្តកំពង់ធំបានធ្វើការឃាត់ខ្លួនមន្រ្ដីគ្រាប់ល្ពៅ៣នាក់តាមការបញ្ជារបស់ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដែលបានសហការជាមួយមន្រ្ដីមន្ទីរបរិស្ថានបន្ទាប់បានស្រាវជ្រាវ រកឃើញថា ជនសង្ស័យទាំង៣នាក់បានជាប់ពាក់ព័ន្ធនឹងការកាប់គាស់បំផ្លាញព្រៃរុករានឆ្ការដុត និងឈូ សឆាយដីព្រៃសហគមន៍យកធ្វើជាកម្មសិទ្ធិ ដែលមានទីតាំងស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុ កប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ចនៃមន្រ្ដីបរិស្ថានបានឲ្យដឹងថា ការអនុវត្តដីកានេះតាមបណ្ដឹងរបស់ប្រជាពលរដ្ឋ១៨០នាក់ដែ លជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ  សោម ច័ន្ទកុម្ភៈ ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រធានសហគមន៍តំបន់ការពារធម្មជាតិជាំម្រេចដែលមានទី កន្លែងកំណើតភូមិ១០មករា ឃុំបុស្សខ្នុរ ស្រុកចំកាលើ ខេត្តកំពង់ចាម និងបច្ចុប្បន្នមករស់នៅភូមិតាឡែ ក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំបានឃាត់ខ្លួនចោទពីបទកាប់គាស់. រុករានឆ្ការដុត .ឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិប្រព្រឹត្តនៅលើដីសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច  ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំកាលពីអំឡុងឆ្នាំ២០១៦កន្លងទៅនេះតាមមាត្រា២០៦ កថាខណ្ឌ១ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨ ក្រមនីតិវិធីព្រហ្មទណ្ឌ។ ទី២ ឈ្មោះ ហេង សារឿន ហៅម៉ៅ ភេទប្រុស អាយុ៦៧ឆ្នាំ មេភូមិតាឡែក ទីកន្លែងកំណើត និង រស់នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ។ ទី៣ ឈ្មោះ សិត ហាន ភេទ ប្រុស អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ ជាជនខិលខូចបានឃុបឃឹតឲ្យពលរដ្ឋមួយចំនួនចូលទៅកាប់ឆ្ការព្រៃរុករានដុត និងដាក់គ្រឿងចក្រឈូសឆាយដីព្រៃសហគមន៍ជាំម្រេច លក់ទៅឲ្យឈ្មួញក្នុងខេត្ត និងក្រៅខេត្ត។ ជនសង្ស័យទាំង៣ នាក់ខាងលើត្រូវបានលោក សេង ប៉ុណ្ណា អនុប្រធាន និងជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ ធំចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ធំ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានឲ្យដឹងថា ជនសង្ស័យ៣នាក់ខាងលើពិតជាជាប់ពាក់ព័ន្ធ និងចោទពីបទកាប់គាស់រុករានឆ្ការដុតឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិប្រព្រឹត្តនៅលើដីសហគមន៍តំបន់ការពារធម្មជាតិជាំម្រេច មែនស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទប ល្ល័ង្ក ខេត្តកំពង់ធំពិត ហើយកំលាំងបរិស្ថាន និងអាវុធហត្ថក៏បានចុះទៅឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ  ហើយតុលាការបានសម្រេចឃុំខ្លួន នៅថ្ងៃទី១០ ខែសីហានេះ នៅក្នុងពន្ធនាគារខេត្តកំពង់ធំ។ ជាមួយគ្នានេះមហាជនបានងឿងឆ្ងល់ថា សហគមន៍ និងមេភូមិជាប់ពន្ធនាគារ ចុះមន្ត្រីជំនាញទីនោះបែរជារួចខ្លួ នទៅវិញ៕ ដោយ ៖ ជឹម ទូច