ស្លាប់៤នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែកញ្ញានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន៦លើក (យប់៤លើក) បណ្ដាលឱ្យមនុស្សស្លាប់៤នាក់ (ស្រីម្នាក់), របួសស្រាល២នាក់ (ស្រីម្នាក់) និងរបួសធ្ងន់២នាក់ (ប្រុស)។ នេះបើយោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្តធំ២គ្រឿង  ហើយមូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងស្រវឹង។

របាយការណ៍បញ្ជាក់ថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១០៣លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៥នាក់ របួសធ្ងន់៩៣នាក់ និងរបួសស្រាល៤០នាក់៕