លទ្ធផលបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅទូទាំងប្រទេសសម្រាប់​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៩នេះ

ភ្នំពេញ​ ៖​ ​នៅ​ថ្ងៃ​ទី​១០​ ខែកញ្ញា ឆ្នាំ២០១៩​នេះ​ កម្លាំងសមត្ថកិច្ច​បង្ក្រាបបទល្មើស​គ្រឿងញៀននៅ​ទូ​ទាំង​ប្រទេស​ចំនួន​៣៧​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦៩​នាក់ ​(​ស្រី​៣​នាក់​)​។​ ក្នុង​ចំណោម​ជនសង្ស័យ​ឃាត់ខ្លួន​ទាំង​៦៩​នាក់​ មានមុខ​សញ្ញា​ជួញដូរ​៣៣​នាក់​ និង​​ប្រើប្រាស់​៣៦​នាក់​។​

​វត្ថុ​តាំង​ដែល​ចាប់​សរុប​ក្នុង​ថ្ងៃ​ទី​១០​ កញ្ញា​នេះ​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(ICE)​ ៨៦,៧៨​ក្រាម​ និង​៦​កញ្ចប់​តូច​ ខណៈដែលការ​បង្ក្រាបរួម​មាន​ ៖​ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​,​ ខេត្តបន្ទាយមានជ័យ​,​ បាត់ដំបង​,​ កំពង់ស្ពឺ​,​ ស្វាយ​រៀង​,​ ប៉ៃលិន​ និង​រាជធានី​ភ្នំពេញ​ ៕​