ខេត្តត្បូងឃ្មុំបេក្ខជនជាប់បាក់ឌុបចំនួន៣.០៣៤នាក់ ទទួលបាននិទ្ទេស A ចំនួន១៥នាក់

ខេត្តត្បូងឃ្មុំ ៖ យោងតាមលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រចាំឆ្នាំ ២០១៨-២០១៩បានដែលបិទផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះបានបង្ហាញថា ខេត្តត្បូងឃ្មុំមានប្រឡងជាប់ចំនួន ៣.០៣៤ នាក់ ក្នុងនោះស្រីចំនួន១.៧៦១នាក់ ទទួលបាននិទ្ទេស A ចំនួន១៥នាក់ ស្រី០៧នាក់ និទ្ទេស B ចំនួន៧៩នាក់ស្រី៤៩ និទទេស C ចំនួន២៣០នាក់ ស្រី១៤៤នាក់ និទ្ទេស D ចំនួន៥៣១នាក់ ស្រី៣០២នាក់ និងនិទ្ទេស E ចំនួន២.១៧៩នាក់ ស្រីចំនួន១.២៥៩នាក់។

សូមជម្រាបថា សម្រាបខេត្តត្បូងឃ្មុំសម្រាប់សម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះមានបេក្ខជនសរុបចំនួន៤.២១១នាក់ ក្នុងនោះសិស្សស្រី២.២៨៨នាក់។  បេក្ខជនដែលបានមកប្រឡងមានចំនួន៤.១៦០ នាក់ ក្នុងនោះស្រី២.២៨៤នាក់ អវត្តមាន៥១នាក់៕ ដោយ ៖ ស៊ាន ចន្ទ័ដា